Monday, December 12, 2016

អាចរួមទុក្ខម្តេចមិនអាចរួមសុខ - Chea Sophea


បទ៖ អាចរួមទុក្ខម្ដេចមិនអាចរួមសុខ / Arch Roum Tuk Mdech Min Arch Roum Sok
ច្រៀង៖ Chea Sophea / ជា សុភា
និពន្ធបទថ្មី៖ Vireak(ពន្លកអ្នកនិពន្ធខ្មែរ)
សម្រួលបទភ្លេង៖ Kong Sophot
ថតដោយ៖ Sovanthy
បច្ចេកទេសសំលេង៖ Dara Seng
ផលិតកម្ម៖ B.Media


អត្ថបទចម្រៀង៖


ធម្មតាមនុស្សមានចិត្តស្មោះ តែងតែរស់ក្នុងការគិត
គិតថាត្រូវធ្វើយ៉ាងម៉េច ដើម្បីមនុស្សជាទីស្រឡាញ់
ស្នេហាខ្ញុំកម្សត់ណាស់ តាំងពីចាប់ផ្ដើម
ប៉ុន្តែ យើងប្រឹងតស៊ូណាស់

ខំប្រឹងផ្លាស់ប្ដូរជីវិត ពីក្រខ្សត់ទៅមានបាន
តែការខំប្រឹងគ្រប់យ៉ាង បានមកហើយប្រែគ្មានន័យសោះ
លោកាអយុត្តិធម៌ ឱ្យយើងព្រាត់ប្រាស់
មានទ្រព្យមានយស អូនក៏លា ចាកលោកីយ៍

តើការខំប្រឹងរបស់ខ្ញុំ ស្ទើរតែមួយជីវិត
តែការពិត ចុងក្រោយខ្ញុំបានផលអ្វី
ដើម្បីមនុស្សខ្លួនស្រឡាញ់ ទើបខំទាំង យប់ថ្ងៃ
ដល់ពេលជោគជ័យ ហេតុអ្វីគ្មានវត្តមានអូន

អាចរួមទុក្ខជាមួយគ្នាបាន តែមិនអាចរួមសុខសាន្ត
ចង់ផ្ដល់គ្រប់យ៉ាង ចង់ឃើញស្នាមញញឹម
ម្ដេចឆាប់ចាកចោលបងម្ល៉េះ បងយំស្រែក រកមុំ
កិត្តិយសទ្រព្យធន អ្នកជួយខ្ញុំលែងបានហើយ

No comments:

Post a Comment